រថយន្តអគ្គិសនីថ្មីរបស់ Volkswagen មួយ​នេះ​អាចប្រែពណ៌បាន ហើយគ្រាន់ថ្នាំលាបដល់ទៅ ៤០ឯណោះ!

ក្នុងបេសកកម្មជំរុញការប្រើប្រាស់រថយន្តអគ្គិសនី ក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់បានសម្ពោធរថយន្តរបស់ខ្លួនឈ្មោះថា ID.7 ជាមួយការលេងពណ៌ពេញមួយតួឡាន ក្នុងពិព័រណ៍បច្ចេកវិទ្យាអេឡិចត្រូនិក Consumer Electronics Show (CES) នៅទីក្រុង Las Vegas សហរដ្ឋអាមេរិក។ រថយន្ត ID.7 ជាប្រភេទតួទាបទ្វារបួន ដែលត្រូវបានបង្ហាញក្នុងពិព័រណ៍ផលិតផលបច្ចេកវិទ្យាអេឡិចត្រូនិកដ៏ធំបំផុតក្នុងពិភពលោក។ ម៉ូដែលអគ្គិសនីនេះត្រូវបានស្រោបដោយថ្នាំប្រែពណ៌ឆ្លាតវៃ ដែលលាយបញ្ចូលរវាងបច្ចេកវិទ្យាទឹកថ្នាំ និងការលាបជាច្រើនស្រទាប់នៅលើតួរថយន្ត…

រំពឹងអីទៀត! បើសូម្បីតែ Toyota ក៏​កាត់បន្ថយ EV ដែរ គឺដល់១ភាគ៣ឯណោះ

ក្រុមហ៊ុន Toyota នឹង​កាត់​បន្ថយ​ចំនួន​ផលិត​រថយន្តអគ្គិសនីដែលខ្លួន​បានគ្រោងទុកនៅឆ្នាំ​២០២៦ ដល់ ១ភាគ៣។ នេះ​ជាការផ្លាស់ប្តូរចិត្ត​របស់ក្រុមហ៊ុនរថយន្តយក្សមួយទៀតហើយ ក្នុងការកាត់បន្ថយ​ចំនួន​រថយន្តអគ្គិសនី។ ក្រុមហ៊ុនជប៉ុន​មួយនេះ គ្រោង​នឹងផលិតរថយន្ត​អគ្គិសនី ប្រមាណ ១លានគ្រឿង នៅឆ្នាំ​២០២៦ បើប្រៀបធៀប​នឹងផែនការដំបូង ១,៥លានគ្រឿង។ ការសម្រេចចិត្ត​នេះ ​ខណៈ​ការលក់​រថយន្តអគ្គិសនី​នៅទូទាំងពិភពលោក កំពុងមានភាពយឺតយ៉ាវខុសពីការរំពឹងទុក ពោលគឺ​មានប្រហែលតែ ១% ប៉ុណ្ណោះ។…

វាសនាលិចអណ្ដែតៗពីឡានអេតចាយ ២០០ដុល្លារ ទៅជាស្ដេចឡានតម្លៃ ៦លានដុល្លារ

ដូចពាក្យគេថាវាសនាមើលមិនឃើញនោះទេ ថ្ងៃមុនលិច ថ្ងៃនេះអាចរះក៏ថាបាន ដូចនេះកុំមើលស្រាលអ្វីមួយត្រឹមសម្បកក្រៅ។ មិនខុសនោះទេរថយន្ត Ferrari 340 មានអាយុ ៦៩ ឆ្នាំដែលអ្នកកំពុងឃើញនេះ មានតម្លៃដល់ទៅ ៦លានដុល្លារ។ កាលពីមុន មនុស្សមិនស្គាល់តម្លៃវាគេដាក់លក់ត្រឹម ២០០ដុល្លារថែម​ទាំងចាត់ចូលជាប្រភេទ ឡានអេតចាយ ឥតប្រយោជន៍​មួយគ្រឿងតែប៉ុណ្ណោះ។ រថយន្ត Ferrari 340 កំពុងដាក់លក់ដោយ ក្រុមហ៊ុនដេញថ្លៃនិងប្រមូលទិញរថយន្តបុរាណឈានមុខគេ…